2025-08-12
គិត បុប្ផា
2025-08-12
គិត បុប្ផា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ នៅទីស្តីការក្រសួងកសិកម្ម ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា កិច្ចពិភាក្សានេះ មានគោលបំណងស្វែងយល់អំពីមូលហេតុ នៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង។ លើសពីនេះ កិច្ចប្រជុំនេះ គឺសំដៅស្វែងរកទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករផងដែរ។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃ និងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី