SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ពិនិត្យសំណើគម្រោងវិនិយោគថ្មី ៦គម្រោង មានទុនសរុបប្រមាណ ៨៩លានដុល្លារ


CDC ពិនិត្យសំណើគម្រោងវិនិយោគថ្មី ៦គម្រោង មានទុនសរុបប្រមាណ ៨៩លានដុល្លារ
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំ «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៩ ពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

គម្រោងវិនិយោគទាំង៦ នេះមានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានប្រមាណ ជាង ១ ពាន់កន្លែង ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២គម្រោង គឺគម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ។

គម្រោងវិនិយោគក្នុង វិស័យឧស្សាហកម្មចំនួន ១គម្រោង វិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។ សម្រាប់វិស័យទេសចរណ៍មាន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។

ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ២គម្រោង រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ និង គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី