2026-09-22
ឃី ភារៈ
2026-09-22
ឃី ភារៈ
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក។
មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា» អំឡុងកិច្ចពិភាក្សាទូទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងថ្លែងសេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និង ប្រសិទ្ធភាព របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្ត ជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។
បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងអំពី អាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាបន្ន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ក្នុងសម័យប្រជុំ UN លើកទី៨១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបង្កើនការចូលរួមចំណែករបស់កម្ពុជា នៅក្នុង ការរក្សាសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី