SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសសម្រាប់ម្ចាស់អាជីវកម្ម ចូលរួមកម្មវិធី«ធ្វើឱ្យអាជីវកម្មប្រសើរឡើង» ដើម្បីកសាងមូលដ្ឋានគ្រឹះ និងអភិវឌ្ឍន៍អាជីវកម្ម


ឱកាសសម្រាប់ម្ចាស់អាជីវកម្ម ចូលរួមកម្មវិធី«ធ្វើឱ្យអាជីវកម្មប្រសើរឡើង» ដើម្បីកសាងមូលដ្ឋានគ្រឹះ និងអភិវឌ្ឍន៍អាជីវកម្ម
គំនិតអាជីវកម្ម

2024-07-22

គិត បុប្ផា

គំនិតអាជីវកម្ម

2024-07-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី (Enterprise Vision Academy) សហការរៀបចំកម្មវិធី ធ្វើឱ្យអាជីវកម្មប្រសើរឡើង ឬ Enterprise Solution Finders ដើម្បីផ្តល់ឱកាសឱ្យសហគ្រិន អាចកសាងមូលដ្ឋានគ្រឹះ និងអភិវឌ្ឍន៍អាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងវគ្គបណ្តុះបណ្តាល នឹងប្រឹក្សាអំពីអាជីវកម្មដោយអនុវត្ដជាក់ស្ដែងតាមស្ដង់ដាអន្ដរជាតិ ដើម្បីឱ្យសិក្ខាកាមដែលចូលរួម ទទួលបានអត្ថប្រយោជន៍ដូចជា មានផែនការអាជីវកម្មច្បាស់លាស់, មានបទពិសោធធ្វើបទបង្ហាញអំពីអាជីវកម្មទៅកាន់អ្នកវិនិយោគសក្ដានុពល, អាចចូលរួមជាមួយក្លឹបមិត្ដសហគ្រិន (Enterprise Friends) និងបណ្ដាញសហគ្រិនទូទាំងប្រទេស។ លើសពីនេះ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលម្ចាស់សហគ្រិននឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលទទួលស្គាល់ដោយអ៊ិនធើប្រាយវិហ្សិនអាខេដេមី និងសហគ្រិនខ្មែរ អង្គភាពក្រោមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ចំពោះម្ចាស់អាជីវកម្ម ដែលអាចចូលរួមក្នុងកម្មវិធីខាងលើបាន គឺត្រូវមានអាជីវកម្មនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និងត្រូវជាម្ចាស់អាជីវកម្ម ឬអ្នកដឹកនាំ, អាចចូលរួមតាមកាលវិភាគសិក្សា និងមានការប្ដេជ្ញាចិត្តខ្ពស់ចូលរួមកម្មវិធី និងមានឆន្ទៈខ្ពស់លើអាជីវកម្មរបស់ខ្លួន, ត្រូវជាអ្នកចង់រៀន ចង់អភិវឌ្ឍន៍ខ្លួន និងអាជីវកម្ម សហគ្រាសសង្គម ឬអាជីវកម្មជួយសង្គម ត្រូវបានផ្តល់អាទិភាព។

សហគ្រិន ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាល«ធ្វើឱ្យអាជីវកម្មប្រសើរឡើង» ដែលមានរយៈពេល ១៥សប្ដាហ៍នេះ អាចដាក់ពាក្យតាមរយៈ https://forms.gle/K1ohgFzg3nYZN66L8 ត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សិក្ខាសាលានេះដែរ នឹងចាប់ផ្តើមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ តាមហ្ស៊ូម (ZOOM) និងជួបជាមួយគ្រូប្រឹក្សារៀងរាល់ ១ ឬ ២ សប្ដាហ៍ម្ដង, សហគ្រិន អាចមើលវីដេអូមេរៀនសហគ្រិនភាព និងធ្វើលំហាត់ប្រចាំសប្ដាហ៍ (រៀនខ្លួនឯងម៉ោងណាក៏បាន)។ គួរបញ្ជាក់ថា វគ្គកម្មវិធីនេះ អនុញ្ញាតចំនួនមនុស្សរហូតដល់ ៣នាក់ មកពីអង្គភាពតែមួយចូលរួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី