SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករមកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី


ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករមកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី
ធនាគារ-ហិរញ្ញវត្ថុ

2026-05-18

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-05-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ណែនាំឱ្យប្រជាកសិករមកពីសហគមន៍កសិកម្មនៃស្រុកទាំងអស់ក្នុងខេត្តកំពង់ធំ ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់។

ក្នុងពិធីសំណេះសំណាលកសិករមកពីបណ្តាសហគមន៍កសិកម្មនៅខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ការជួបជុំប្រជាកសិករ គឺចង់ផ្តល់ជូននូវព័ត៌មានថ្មីៗលើវិស័យកសិកម្ម ដែលត្រូវតែពង្រឹងផលិតភាពឱ្យបានខ្ពស់លើការផលិតក្នុងដំណាក់កាលជីគីមីឡើងថ្លៃដែលបញ្ហានេះមិនត្រឹមតែផ្តល់ការលំបាកដល់កសិករយើងប៉ុណ្ណោះទេ គឺកសិករលើពិភពលោកក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។

ត្រង់ចំណុចនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសង្កត់ធ្ងន់ធ្ងរថា សហគមន៍ និងកសិករនៅទីនេះត្រូវរួបរួមគ្នាផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ជួយកាត់បន្ថែមថ្លៃដើមផលិត ទោះបីឆ្នាំនេះបានផលតិច តែជាជំហ៊ានមួយអាចប្រសើរនៅឆ្នាំបន្ទាប់ទៀត ដែលកសិករយើងធ្វើកសិកម្មបានចំណេញនិងលក់បានថ្លៃ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏មានការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំនិងសមាគមបណ្តាញកសិករតេជោ,អនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចសហប្រ តិបត្តិការរវាងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាលនិងសមាគមបណ្តាញកសិករតេជោផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី