SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី៖ ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ ដោយប្រើ​វិធីសាស្ត្រ​និទាន​រឿង នឹងធ្វើ​ឱ្យ​វិទ្យាសាស្ត្រ​មាន​លក្ខណៈ​ផ្សារភ្ជាប់នឹងមនុស្ស​


ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី៖ ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ ដោយប្រើ​វិធីសាស្ត្រ​និទាន​រឿង នឹងធ្វើ​ឱ្យ​វិទ្យាសាស្ត្រ​មាន​លក្ខណៈ​ផ្សារភ្ជាប់នឹងមនុស្ស​
A+ A-

ភ្នំពេញ៖ «ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ ដោយប្រើ​វិធីសាស្ត្រ​និទាន​រឿង (Storytelling) នឹងធ្វើ​ឱ្យ​វិទ្យាសាស្ត្រ​មាន​លក្ខណៈ​ផ្សារភ្ជាប់នឹងមនុស្ស»។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ​ «ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​សម្រាប់​សង្គម» ​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ក្នុង​សិក្ខាសាលា​ដែល​​រៀបចំ​​ដោយក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ដោយមានការចូលរួមពីមន្ត្រីរាជការ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ​អ្នក​សារព័ត៌មាន និងនិស្សិតប្រមាណ ១៣០​នាក់​ ឯកឧត្តម ឆែម គាតរិទ្ធី បានអំពាវនាវ​ឱ្យអ្នកពាក់ព័ន្ធប្រកាន់យកគោលការណ៍នៃភាព​ត្រឹមត្រូវ ទំនុក​ចិត្ត សុចរិត​ភាព និង​វិធីសាស្ត្រ​និទាន​រឿង​ ក្នុង​ការ​រៀបចំ​គោល​នយោបាយ​ដែលផ្អែកលើ​ភស្តុតាង​ច្បាស់លាស់​។

​បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ពីសារសំខាន់ នៃ​ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​សម្រាប់អ្នក​រៀបចំ​គោល​នយោបាយ អ្នក​អប់រំ ធុរកិច្ច និង​សាធារណជន​ទូទៅ​​។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួង​ឧស្សាហកម្ម បញ្ជាក់បន្ថែម​ថា ការ​ធ្វើទំនាក់ទំនង​ច្បាស់លាស់​ក្នុងចំណោម​អ្នក​វិទ្យាសាស្ត្រ អ្នក​រៀបចំ​គោល​នយោបាយ និង​សាធារណជន គឺ​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​យុគសម័យ​ឌីជីថល​​។

ដោយឡែក ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួង​ឧស្សាហកម្ម​ បានលើកឡើង​ថា ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រដោយប្រើឧបករណ៍សោតទស្សន៍ ​ដូចជា​ infographic និង​វីដេអូ ជាមធ្យោបាយដ៏មាន​ឥទ្ធិពល​ក្នុង​ការបង្កើតការ​យល់ដឹង​ដល់​មហាជន​។ លើសពីនេះ វាគ្មិន​អន្តរជាតិ លោក​បណ្ឌិត Hideaki Ohgaki សាស្ត្រាចារ្យមក​ពី​សាកលវិទ្យាល័យ​ក្យូតូ បានន​បន្ថែម​ថា ភាព​ត្រឹមត្រូវ តម្លាភាព និង​ក្រមសីលធម៌ គឺ​ជា​កត្តា​ចាំបាច់​ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​សាធារណជន​មក​លើ​វិស័យ​វិទ្យាសាស្ត្រ​៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី