2024-01-08
SME News
2024-01-08
SME News
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានកំណត់និយមន័យច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅព័ន្ធប្រកបដោយប្រសិទ្ធភាព ដែលមាននៅក្នុងឧបសម្ព័ន្ធទី២ នៃយុទ្ធសាស្រ្តជាតិនេះ។
ក្នុងសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» កម្រាស៣៥ទំព័រ ដែលរៀបចំដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែកញ្ញា ឆ្នាំ២០២៣ បានបែងចែកសេដ្ឋកិច្ចជា៣តំបន់។
ទី១៖«តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal Economy) សំដៅដល់គ្រប់
សកម្មភាពអាជីវកម្ម មុខរបរ និងការងារ ដែលទី១. មិនមែនជាសកម្មភាពខុសច្បាប់ និងទី២. មិនមានការបំពេញបែបបទរដ្ឋបាល ដែលនាំឱ្យមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ។
ទី២៖«តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាលទ្ធភាពរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានកម្រិតនិងមិនអាចបំពេញបែបបទពេញលេញ ដើម្បីចូលទៅក្នុងសេដ្ឋកិច្ចក្នុង ប្រព័ន្ធបាន ដូច្នេះ ត្រូវមានការបង្កើតតំបន់នេះឡើង ដោយមានការតម្រូវឱ្យមានការបំពេញបែបបទរដ្ឋបាលគោលខ្លះ តែមិនមានការបង់កម្រៃសេវា ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ហើយទទួលបាននូវ ការថែបំប៉ននិងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីឈានចូលទៅក្នុងតំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៣៖«តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ» គឺជាសកម្មភាពនៅក្នុងតំបន់នេះ មានលក្ខណៈ២ គឺទី១. មិនមែនជាសកម្មភាពខុសច្បាប់ និងទី២. បំពេញបែបបទរដ្ឋបាលបានពេញលេញ ដែលងាយស្រួលកំណត់អត្តសញ្ញាណ។ ចំពោះការបំពេញបែបបទរដ្ឋបាលពេញលេញ គឺត្រូវធ្វើឡើងជាមួយនឹងស្ថាប័នពាក់ព័ន្ធ៖
សម្រាប់«សហគ្រាសធុនតូច មធ្យម និងធំ» ត្រូវឱ្យបំពេញនីតិវិធីរដ្ឋបាលជាមួយនឹងក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។
ចំណែក«សហគ្រាសធុនមីក្រូ» ត្រូវឱ្យបំពេញនីតិវិធីរដ្ឋបាលជាមួយនឹងយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
រីឯ«កម្មករ និយោជិត» ត្រូវឱ្យបំពេញនីតិវិធីរដ្ឋបាលជាមួយនឹងមន្ទីរ/ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដោយឡែក«បុគ្គលស្វ័យនិយោជន៍» ត្រូវឱ្យបំពេញនីតិវិធីរដ្ឋបាលជាមួយនឹងយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាបផងដែរថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ នៅសណ្ឋាគារសុខាភ្នំពេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី