2025-10-27
ទូច សូរិយា
2025-10-27
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា និងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន បានទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
ការទស្សនកិច្ចនេះ ត្រូវបានធ្វើគារវកិច្ចស្វាគមន៍ពីលោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Sri Hajah Nancy Shukri រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អភិវឌ្ឍន៍គ្រួសារ និងសហគមន៍។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវប្បធម៌ Seri Negara គឺសំដៅលើកាកូសា សេរីណេហ្គារ៉ា ដែលជាអគារវិមានអាណានិគមប្រវត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ដែលជាផ្នែកមួយនៃសួនរុក្ខសាស្ត្រ Perdana។
លោកជំទាវ Dato Seri Wan Isamil បានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ Seri Negara ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការរបស់ឧត្តមស្នងការអង់គ្លេស និងជាផ្ទះសំណាក់ ឥឡូវនេះក្លាយជាសណ្ឋាគារប្រណីត និងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មរចនាបថ Tudor របស់វា ដើរតួនាទីក្នុងចលនាឯករាជ្យ និងប្រើប្រាស់ជាទីតាំងថតរឿង Crazy Rich Asians។
ក្នុងការទស្សនាមជ្ឈមណ្ឌលវប្បធម៌ និងទីតាំងពិព័រណ៌របស់ម៉ាឡេស៊ី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវភរិយាមេដឹកនាំអាស៊ាន បានអរគុណចំពោះលោកជំទាវ Dato Seri Wan Isamil ដែលបានរៀបចំឱ្យមានកម្មវិធីទស្សនកិច្ចមជ្ឈមណ្ឌលជាប្រវត្តិសាស្រ្ត ក្នុងប្រទេសម៉ាឡេស៊ី ពិសេសបានស្គាល់ និងយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី ពីអតីតកាល និងរហូតមកដល់សម័យទំនើប៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី