ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំមួយ ដែលធ្វើឱ្យឱ្យយើងមិនអាចបំភ្លេច ជាឆ្នាំដែលបានបង្ហាញអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ ដូច្នេះប្រជាពលរដ្ឋខ្មែរ សូមយកការឈឺចាប់នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឱ្យបានខ្លាំង បន្តការរួបរួមជាតិ តាមចំណេះរៀងៗខ្លួន ដើម្បីឱ្យប្រទេសយើងខ្លាំង ព្រោះយើងមិនចង់ឱ្យកូនចៅយើងជួបហេតុការណ៍ដូចយើងក្នុងឆ្នាំ២០២៥នេះ ទៀតទេ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា ឆ្នាំ២០២៥ ជាឆ្នាំលើកដំបូងជាងរយៈពេល៤០ឆ្នាំ ដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ ស្រ្តីទី១ កម្ពុជា បានថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារទឹកដីកម្ពុជាពីការឈ្លានពានដោយអង់អាចក្លាហាន ព្រោះបើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី