SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធុរជនម៉ាឡាស៊ី មានបំណងវិនិយោគ ក្នុងវិស័យ SME នៅកម្ពុជា


ធុរជនម៉ាឡាស៊ី មានបំណងវិនិយោគ ក្នុងវិស័យ SME នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ធុរជនម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា អង្ករ សំណង់ និងសហគ្រាសតូច និងមធ្យម (SME) នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ Datuk Ng Yih Pyng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី (ACCCIM) ក្នុងជំនួបជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

ពាក់ព័ន្ធនឹងបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជានេះ ដាទុក អឹង យី ភីង បន្ថែមថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡាស៊ី នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការរៀបចំបេសកកម្មធុរកិច្ចមកកាន់កម្ពុជា នាពេលអនាគត និងធ្វើជំនួបពាណិជ្ជកម្មជាមួយនឹងធុរជនកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែម រវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង បន្តលើកឡើងថា ជំនួបនាពេលនេះ គឺមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅម៉ាឡេស៊ី ជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជា ដែលវិនិយោគិនម៉ាឡេស៊ី អាចសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគ រួមមាននៅក្នុងវិស័យនវានុវត្តន៍ ឌីជីថល និងការអភិវឌ្ឍន៍ជំនាញពលកម្មជាដើម។ លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញអំពីវិស័យមួយចំនួន ដែលមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ រួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវិស័យម្ហូបអាហារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី