2025-10-27
គិត បុប្ផា
2025-10-27
គិត បុប្ផា
ភ្នំពេញ៖ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បញ្ជាក់ជាថា ធនាគារពិភពលោក ត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា ដើម្បីជំរុញការសម្រេចទិសដៅរបស់កម្ពុជា ឆ្នាំ២០៥០។
ក្នុងឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត Carlos Felipe Jaramillo បានបង្ហាញពីបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លោកបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណៈដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា បានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់លើ៖ វិស័យអប់រំ, វិស័យហេដ្ឋារចនាសម្ព័ន្ធ,ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម និងការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី