SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣,៤ លាននាក់ នឹងរំពឹងថាទទួលបាន ៧,៥ លាននាក់នៅដំណាច់ឆ្នាំ


ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣,៤ លាននាក់ នឹងរំពឹងថាទទួលបាន ៧,៥ លាននាក់នៅដំណាច់ឆ្នាំ
A+ A-

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៣,៤ លាននាក់កើនឡើង ៦,២% នឹងរំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិសរុបប្រមាណ ៧,២ ទៅ ៧,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ បន្ទាប់ពីការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ កម្ពុជា នឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី១ ចំណូលទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ស្មានថា ទទួលបានចំនួន ១,៩ ប៊ីលានដុល្លារ កើន ៩,១% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន និង ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបាន ២៦,៣ លានដុល្លារអាមេរិក ដែលបានកើន ៨%។

ជាមួយគ្នានេះ ទេសចរក្នុងស្រុកនឹងបន្តកើន ៥០,៣% ដល់ ១៤,៦ លាននាក់។ រាជធានីភ្នំពេញឈរ នៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេដែលមានសមាមាត្រ ៣៨,៤% នៃទេសចរក្នុងស្រុកសរុប និងទី២តំបន់ឆ្នេរ (៣៦,៦%) ខណៈខេត្តសៀមរាបឈរនៅលំដាប់ទី៣ (១៦%) និង តំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ (១,៩%)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី