SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការិយាល័យក្រុមហ៊ុន Plug and Play នឹងជួយជំរុញកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា


ការិយាល័យក្រុមហ៊ុន Plug and Play នឹងជួយជំរុញកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា
A+ A-

ភ្នំពេញ៖ តាមរយៈការសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលឈានមុខមួយក្នុងតំបន់។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន Plug and Play LLC និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន Plug and Play Cambodia នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីប្រៃសណីយ៍ បន្តថា ការសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នឹងជួយបង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play ពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ គួបញ្ជាក់ថា ក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យ ធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងឱកាសនិងបរិយាកាសវិនិយោគនៅកម្ពុជា ពីវាគ្មិនជាតិ និងអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី