SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ លើកទី១» ពង្រឹងតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាង SME និងរោងចក្រធុនធំ


«វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ លើកទី១» ពង្រឹងតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាង SME និងរោងចក្រធុនធំ
A+ A-

ភ្នំពេញ៖ «វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១» ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូច និងមធ្យម (SME) និងរោងចក្រធុនធំ និងឧស្សាហកម្ម រួមទាំងលើកកម្ពស់សមត្ថភាព និងគុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន ឌីជីថលភាវូបនីយកម្ម។

វេទិកាបង្ហាញសក្តានុពលអាជីវកម្ម ដែលរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាព SME ក្នុងស្រុក ឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ ដូចជា ISO, GMP និង GHP, ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា។

ក្នុងវេទិកា ដែលរៀបចំឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី មានប្រសាសន៍ថា SME បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ អភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយជវភាព។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមដូច្នេះថា៖ «កម្ពុជា នៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីមិនទាន់ជាខ្សែច្រវាក់ដែលប្រទាក់ក្រឡាគ្នាពេញលេញ និងកង់ច្រវាក់ខ្លះពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ កង្វះទិន្នន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង»។

ក្រសួងឧស្សាហកម្ម បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាកសញ្ញា និងគ្រឿងសង្ហារឹម។ ដូច្នេះការរៀបចំវេទិកានេះឡើង គឺក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង ៧នេះ។

វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ បានពិភាក្សាលើសរសរស្តម្ភចំនួន៣ មានការកំណត់យកប្រភេទអាជីវកម្មកំពុងលូតលាស់ និងមានសក្តានុពលខ្ពស់, ការបង្កើតខ្សែច្រវាក់តភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងក្នុងស្រុក បង្គ្រប់ការនាំចូល ជំនួសការនាំចូល និងបង្កើនការនាំចេញ និងការពង្រឹងបរិយាកាសអំណោយផលសម្រាប់សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី