2026-06-10
ទូច សូរិយា
2026-06-10
ទូច សូរិយា
ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាអឺរ៉ុប បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ធុរកិច្ច និងភាពជាដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ ភាគីអឺរ៉ុប និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាក្សាកិច្ចសហការលើបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ការផ្ទេរបច្ចេកវិទ្យា និងការចាប់យកឧស្សាហកម្ម ៤.០ ក្នុងគោលបំណងគាំទ្រដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងជំនួបនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូមានតំណាងមកពីក្រុមហ៊ុន និងស្ថាប័នអឺរ៉ុបដែលមានជំនាញលើការបណ្តុះបណ្តាលផ្នែក AI សេវាឌីជីថល សន្តិសុខសាយប័រ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ការគ្រប់គ្រងសំណល់ លិខិតឆ្លងដែនឌីជីថលសម្រាប់ផលិតផល (Digital Product Passport) និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យា។
ក្នុងនោះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានលើកឡើងពីកិច្ចខិតខំរបស់កម្ពុជា ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍ តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ការជំរុញបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មឧស្សាហកម្ម។ ឯកឧត្តម បានបន្ថែមថា កម្ពុជាកំពុងជំរុញការប្រើប្រាស់ AI ការអភិវឌ្ឍជំនាញឌីជីថល ការផ្ទេរបច្ចេកវិទ្យា ផលិតកម្មឆ្លាតវៃ និងការពង្រឹងកិច្ចសហការរវាងស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី