2025-09-08
ទូច សូរិយា
2025-09-08
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានត្រួសត្រាយបង្កើតកិច្ចសហប្រតិបត្តិដោយផ្ទាល់ និងជាក់ស្តែងរវាងវិស័យទេសចរណ៍ឯកជនកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងឈានមុខគេមួយនៅទីក្រុងហូជីមិញ និងប្រទេសវៀតណាម ដោយត្រៀមរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ជាលក្ខណៈអន្តរជាតិទាំងនៅកម្ពុជា និងវៀតណាមនាពេលឆាប់ៗ ខាងមុខនេះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនឡើងបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបង្កើតកិច្ចសហប្រតិបត្តិជាមួយវិស័យទេសចរណ៍ឯកជនកម្ពុជាតាមរយៈការអនុវត្តជាក់ស្តែង និងគ្រប់ផ្នែករបស់ក្រុមហ៊ុន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ជួយឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺការធានាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពដល់វិនិយោគិន ការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យទេសចរណ៍។
គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Saigontourist Group ដ៏ធំ និងឈានមុខគេនេះ បង្កើតឡើងជាង៥០ឆ្នាំ នៅ វៀតណាម គ្រប់គ្រងលើសណ្ឋាគារកម្រិតផ្កាយជាច្រើនជាង៥០ ទីលានវាយកូនគោលកម្រិតអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍ជាបុត្រសម្ព័ន្ធជាង១០០ក្រុមហ៊ុន មានក្រុមហ៊ុនជាដៃគូជាង២០០ ពី៣០ប្រទេស បុគ្គលិកជិត២០.០០០នាក់ ជាមួយសាលាបណ្តុះបណ្តាលទេសចរណ៍ផ្ទាល់របស់ក្រុមហ៊ុន និងបានកំណត់ទទួលភ្ញៀវទេសចរច្រើនជាង ២លាននាក់ក្នុងឆ្នាំ២០២៥ បង្កើនប្រាក់ចំណូលក្រុមហ៊ុនបានដល់ជាង ១៨.៨០០ពាន់លានដុង (ស្មើនឹង៧០០លានដុល្លារអាម៉េរិក)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី