SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្តេជ្ញាគាំទ្រតម្រូវការមនុស្សធម៌ លើកកម្ពស់សន្តិភាព ស្ថិរភាព និង សុវត្ថិភាពមនុស្ស


អង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្តេជ្ញាគាំទ្រតម្រូវការមនុស្សធម៌ លើកកម្ពស់សន្តិភាព ស្ថិរភាព និង សុវត្ថិភាពមនុស្ស
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ប្តេជ្ញាគាំទ្រដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពមនុស្សនៅកម្ពុជា។

ក្នុងជំនួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចូ សូយ័រ សង្កត់ធ្ងន់ថា ភាពជាដៃគូ បានអនុញ្ញាតឱ្យប្រព័ន្ធ អ.ស.ប. អាចផ្តល់នូវការគាំទ្រកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការតម្រង់អាទិភាពជាតិ ឱ្យស្របទៅនឹងរបៀបវារៈ អភិវឌ្ឍន៍សកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តគាំទ្រ កម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាង ដើម្បីឱ្យប្រជាជនទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ អ.ស.ប. ក្នុងការចូលរួមចំណែកយ៉ាង សកម្មក្នុងសកម្មភាពមីនក្រោមប្រតិបត្តិការរក្សាសន្តិភាព។

កម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ អ.ស.ប. ក្នុងវិស័យនេះ ដោយទទួលស្គាល់នូវការរួមចំណែករបស់ អ.ស.ប. ក្នុងការជំរុញគោលបំណងមនុស្សធម៌ ការការពារជនស៊ីវិល និងការគាំទ្រកិច្ចប្រឹងប្រែងរក្សាសន្តិភាពអន្តរជាតិ។ ឯកឧត្តម ចូ សូយ័រ បានគូសបញ្ជាក់អំពីសារសំខាន់នៃការរក្សាចលករក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមអាទិភាពជាតិរបស់កម្ពុជា និង តួនាទីសកលរបស់អង្គការសហប្រជាជាតិ។ ជាទីបញ្ចប់ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី