SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបាណន់ ជាតំបន់បេតិភណ្ឌធម្មជាតិ


ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបាណន់ ជាតំបន់បេតិភណ្ឌធម្មជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងដៃគូរអភិវឌ្ឍន៍ ដើម្បីសិក្សាពិនិត្យ និងរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបានណន់ ខេត្តបាត់ដំបងជាតំបន់បេតិភណ្ឌធម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា តាមរយៈការសិក្សាពិនិត្យ និងស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធតំបន់ កំពុងប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងបានផងដែរ។

ទន្ទឹមនេះ លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ ក្រសួងបរិស្ថាន បានសហការជាមួយអ្នកស្រាវជ្រាវ មកពី អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) ដោយមានការចូលរួមពីមន្ទីបរិស្ថានខេត្តបាត់ដំបង់ កាលពីថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៥ បានផ្សព្វផ្សាយពីលទ្ធផល ស្តីពី«ការស្រាវជ្រាវជីវៈចម្រុះនៅភ្នំសំពៅ និងភ្នំបានណន់» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤។

ចំពោះ លទ្ធផលនៃការស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះជាសាកល រួមមាន៖ សត្វពង្រួល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វមានដោយបង្គួរផ្សេងទៀតដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តានញ៉ែតូច ក្នុងនោះក៏បានរកឃើញសត្វប្រភេទ សត្វតុកកែ, សត្វចីងចក់, និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី