SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា គ្រោងនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន នាចុងឆ្នាំ២០២៣នេះ


កម្ពុជា គ្រោងនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន នាចុងឆ្នាំ២០២៣នេះ
A+ A-

ភ្នំពេញ៖ លក្ខខណ្ឌតម្រូវ«ភូតគាមអនាម័យ»សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយយចិន ចុះហត្ថលេខាព្រមព្រៀងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នាពេលនេះ ក្រសួងកសិកម្មកំពុងធ្វើកិច្ចការងារជាមួយនឹងម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ឱ្យស្រប់នឹងស្តង់ដារកំណត់របស់ចិន។

ក្រោយចុះហត្ថលេខាពិធីសារលក្ខខណ្ឌតម្រូវ«ភូតគាមអនាម័យ»ជាមួយនឹងគយចិននេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃដបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

អ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះ បានលើកឡើងថា អ្វីដែលភាគីកម្ពុជាត្រូវធ្វើបន្ត គឺធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ លោកជំទាវ អ៊ឹម រចនា បញ្ជាក់ថានាពេលនេះ អគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួង បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី