2025-10-28
គិត បុប្ផា
2025-10-28
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចែករំលែកបទពិសោធជោគជ័យដែលប្រតិបត្តិការប្រព័ន្ធបាគង បានជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងក្រោមប្រធានបទ «បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល» លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាស អាចធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
វេទិកានេះ មានការចូលរួមពីវាគ្មិនជំនាញ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយបានផ្តោតលើកិច្ចពិភាក្សាអំពីដំណោះស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និងតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំងតំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញពិភពលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី