2025-08-10
ទូច សូរិយា
2025-08-10
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា បន្តជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប និងខេត្តព្រះសីហនុ និងគោលដៅដទៃទៀត ដើម្បីទាក់ទាញប្រជាជនចិន និងប្រជាជនក្នុងតំបន់ខេត្តហ៊ូប៉ី ឱ្យធ្វើដំណើរមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើន។
ក្នុងជំនួបនេះ លោក ម៉ៅ ដេមីង (Mr. MAO Deming) នាយកប្រតិបត្តិសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា បានបញ្ជាក់ថា សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា ដែលជាខេត្តមានប្រជាជនជិត ៦០លាននាក់ នៃប្រទេសចិន បានបេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរចិននៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យសមាគម ជួយផ្សព្វផ្សាយពីកាលានុវត្តវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនពីតំបន់ខេត្តហ៊ូប៉ី មកធ្វើការវិនិយោគនៅកម្ពុជា និងការរៀបចំ FAM TRIP ពីប្រតិភូ ផ្នែកទេសចរណ៍ វិនិយោគ និងសារព័ត៌មានពីខេត្តហូប៉ីមកប្រទេសកម្ពុជា និងបន្តកិច្ចសហការរួមគ្នារបស់សមាជិកសមាគមដែលបានរៀបចំ Chartered Flight ជូនភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី