2024-05-31
ទូច សូរិយា
2024-05-31
ទូច សូរិយា
ភ្នំពេញ៖ ការវិនិយោគលើការបង្កើតឧទ្យានឧស្សាហកម្មបៃតង នឹងមានការវិនិយោគពីចក្រភពអង់គ្លេសបន្ថែមទៀត ដែលកន្លងមកឧស្សាហកម្មបៃតងនេះ មានការវិនិយោគពីកូរ៉េ និងជប៉ុន តែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតអង់គ្លេស បានលើកឡើងថា ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេស បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងថាមពលកកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។ ពិសេស ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា។
ក្នុងជំនួបដដែល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏វេទិកាវិនិយោគកម្ពុជា-អង់គ្លេស និងគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យឯកអគ្គរាជទូតអង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីចូលរួមជំរុញទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី