2025-11-12
ឃី ភារៈ
2025-11-12
ឃី ភារៈ
ភ្នំពេញ៖ នៅថ្ងៃស្អែកទី១៣ វិច្ឆិកា តទៅក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប នៃប្រទេសកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសឥណ្ឌា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកសមិទ្ធផលថ្មី នៃជើងហោះហើរត្រង់នេះ ថាជាដំណឹងរីករាយមួយ សម្រាប់កម្ពុជា ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី