2026-02-27
គិត បុប្ផា
2026-02-27
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ដ៏ធំលំដាប់ពិភពលោក G Adventures ស្នើក្រសួងទេសចរណ៍គាំទ្រ និងសម្របសម្រួលលើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ហើយក្រសួង បានផ្តល់ការគាំទ្រ និងឯកភាពលើសំណើសុំរបស់ លោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures។
ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ អរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងបានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងរៀបចំព្រឹត្តិការណ៍សកលលោក ដោយសង្ឃឹមថា ការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី