SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា និងខនហ្វីរេល លើការចុះបញ្ជីផលិតផល ការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ និងការអភិវឌ្ឍស្តង់ដា


ក្រសួងឧស្សាហកម្ម ត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា និងខនហ្វីរេល លើការចុះបញ្ជីផលិតផល ការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ និងការអភិវឌ្ឍស្តង់ដា
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រៀមខ្លួនសហការ និងគាំទ្រក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា និង ខនហ្វីរេល លើការងារសំខាន់ៗ ដូចជាការចុះបញ្ជីផលិតផល ការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ និងការអភិវឌ្ឍស្តង់ដា រួមទាំងការស្រាវ​ជ្រាវ និងអភិវឌ្ឍន៍រួមគ្នា រវាងក្រុមហ៊ុន សាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានអញ្ជើញចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកមុ្មរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ចែករំលែកភាពជោគជ័យរបស់ខ្លួនជាមួយធុរកិច្ចថ្មី និង​សហគ្រាស​ធុនតូចនិងមធ្យមផ្សេងទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រីក​សក្តានុ​ពល ដោយចាប់យកបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនថ្មីៗ ការលើកកម្ពស់ផលិតភាព និងកិច្ចសហការ​កាន់​តែរឹងមាំ។ 

ក្នុងដំណើរទស្សនកិច្ចនេះ ឧកញ៉ា វេជ្ជបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន

ទាំងពីរ បានលើកឡើងថា ក្រុមហ៊ុនកំពុងនាំចេញផលិតផលទៅកាន់ទីផ្សារ

ដែលមានអ្នកប្រើប្រាស់សរុបជាង ៥០០លាននាក់ រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប កាណាដា និងទីផ្សារអាស៊ី៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី