2025-12-05
គិត បុប្ផា
2025-12-05
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់គម្រោងលទ្ធកម្មឧបករណ៍ និងសម្ភារបណ្តុះបណ្តាលជំនាញធុរកិច្ចភេសជ្ជៈ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរ បានប្តេជ្ញា និងសហការគ្នា ក្នុងការអនុវត្តគម្រោង Quick Impact Project ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ក្នុងនោះស្ថានទូតឥណ្ឌា នឹងផ្តល់ទៅតាមកម្មវិធីលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលលើជំនាញធុរកិច្ចភេសជ្ជៈដល់ NIEI ដើម្បីប្រើប្រាស់ក្នុងការបង្រៀនសិស្សកម្រិត C1 (1.5M) ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។
ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ ស្វាគមន៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំនៅកម្ពុជា ដោយបានបង្ហាញនូវការជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នឹងបន្តរឹតចំណងសាមគ្គីភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដងថែមទៀត ពិសេសក្នុងការអនុវត្តគម្រោង Quick Impact Project តាមរយៈ Indian Grant Assistance ឱ្យមានតម្លាភាព តាមកម្រិតស្តង់ដាប្រើប្រាស់នៅក្នុងការបង្រៀន និងរៀនលើមុខជំនាញធុរកិច្ច ពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពសហគ្រិភាព ឱ្យមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី