2025-10-04
ឃី ភារៈ
2025-10-04
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំកម្ពុជាបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវកិច្ចសហការ និងស្វាគមន៍ចំពោះដំណើរទសន្សកិច្ចរបស់គណៈប្រតិភូនិងមន្រ្តីជំនាញរុស្ស៊ី ដែលនឹងមកប្រទេសកម្ពុជានាឆ្នាំក្រោយ សម្រាប់សិក្សាស្វែងយល់ និងដកបទពិសោធន៍អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ី បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។ ឯកឧត្តម Anatoly Borovik កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យរបស់ ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាគ្មានមីនឆ្នាំ២០៣០។
ជាការឆ្លើយតប នឹងការស្នើសុំរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់វិស័យសកម្មភាពមីននៅកម្ពុជា នាឆ្នាំក្រោយ របស់គណៈប្រតិភូ និងមន្រ្តីជំនាញមកពីប្រទេសរុស្ស៊ី។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញ ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង រួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានវាយតម្លៃខ្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្រ្តរវាងកម្ពុជា-រុស្សីអស់រយៈពេល ៦៩ឆ្នាំ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានជួយដល់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះជួយកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី