2025-08-24
គិត បុប្ផា
2025-08-24
គិត បុប្ផា
ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបម្រេចមេមត់» ខេត្តត្បូងឃ្មុំ សម្រេចបានប្រាក់ចំណូលលើសពីការរំពឹងទុកជាង ២២០០លានរៀល ក្នុងរដូវកាលប្រមូលផលជុំទី១។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះថា សហគមន៍កសិកម្មទំនើបម្រេចមេមត់ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានបំពេញបន្ថែមជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងទទួលបានជំនួយឥតសំណងពីគម្រោង CASDP ១១ម៉ឺនដុល្លារផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ ក៏សម្រេចបន្ថែមសមាជិកថ្មីចំនួន ២៥គ្រួសារ និងពង្រីកផែនការអាជីវកម្មឆ្នាំថ្មីកើនដល់ទំហំ ១,២លានដុល្លារ ដោយទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារដៃគូ ជាមួយនឹងការចុះកុងត្រាលក់ម្រេចសហគមន៍ទុកជាមុនក្នុងតម្លៃលើសពីទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី