SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឌិត ទីណា៖ និស្សិតបញ្ចប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ៩៨,៨% ទទួលបានការងារធ្វើ


ឯកឧត្តម ឌិត ទីណា៖ និស្សិតបញ្ចប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ៩៨,៨% ទទួលបានការងារធ្វើ
A+ A-

ភ្នំពេញ៖ និស្សិត ដែលបានបញ្ចប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ មានសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ៩៨,៨% ទទួលបានការងារធ្វើ ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា និស្សិត ៩៨,៨% ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនបម្រើការក្នុងវិស័យឯកជន, ៩៨៣នាក់ ប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ (ក្នុងនោះ ៧៦៣នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ១៤០នាក់ ជាអតីតនិស្សិត វិទ្យាជាតិកសិកម្មព្រែកលៀប និង ៨០នាក់ទៀត ជាអតីតនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម) ខណៈដែលមួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង។

រយៈពេល ៤០ឆ្នាំមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ បានរួមចំណែកកសាងធនធានមនុស្ស សរុបចំនួន ៣១ ៨៤១នាក់ (នារី ៨ ៤២២ នាក់ ស្មើនឹង ២៤%) ក្នុងនោះដោយសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៤ ៩៨១នាក់, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន ១១ ៦៥១នាក់ និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៥ ២០៩នាក់ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមចំនួនប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា គ្រឹះស្ថានទាំង៣ កំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន ៥ ៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤- ២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ (នារី ៥៦នាក់) ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី