2025-09-19
ឃី ភារៈ
2025-09-19
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ជូន ឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីភាគីថៃបានរាយបន្លារលួសថ្មីនៅតំបន់មិនទាន់ដោះស្រាយ។
នាឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅប្រទេសចិន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ឯកឧត្តម ទៀ សីហា គូសបញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ជាអំពើដែលខុសពីស្មារតីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានកំណត់ឱ្យដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញឱ្យគោរពបទឈប់បាញ់ និងការជំរុញឱ្យក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន ចុះពិនិត្យទីតាំងផ្ទាល់។ នេះបើយោងតាម ក្រសួងការពារជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី