2025-10-04
ឃី ភារៈ
2025-10-04
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះក្នុងពិធីបើកសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្តថា កំណើនក្នុងដំណាក់កាលថ្មីនេះដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ ជាមួយគ្នានេះឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធភាពកម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពថាមពល កាត់បន្ថយចំណាយ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។
ជាមួយគ្នានេះឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា បច្ចុប្បន្ន ម៉ាកយីហោសកលកំពុងផ្តោតការបញ្ជាទិញរបស់ខ្លួនពីក្រុមហ៊ុនផ្គត់ផ្គង់ដែលប្រើប្រាស់ថាមពលស្អាត និងអនុវត្តគោលការណ៍និរន្តរភាព។ ឯកឧត្តមបានរំលេចនូវគំនិតផ្តួចផ្តើមមួយចំនួននៅកម្ពុជា ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង កម្មវិធីរោងចក្របៃតងគំរូនៃគម្រោង SWITCH Garment និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង ជាឧទាហរណ៍នៃការអនុវត្តគោលការណ៍និរន្តរភាពសម្រាប់លើកកម្ពស់ផលិតភាព និងការពង្រីកទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បន្តការវិនិយោគលើជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធានាថា កម្ពុជាអភិវឌ្ឍកម្លាំងពលកម្មដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អនាគត ព្រមទាំងអាចចាប់យកឱកាសឧស្សាហកម្មថ្មីៗ ដែលភ្ជាប់ទៅនឹងថាមពលស្អាត។
ពាក់ពន្ធ័នឹងវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនៅក្នុងរោងចក្រ និងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងរួមបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រែប្រួលថ្លៃប្រេងឥន្ធនៈ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី