2025-05-18
គន ម៉េងហុង
2025-05-18
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការចំនួន២ នៃសភាសហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រក្នុងការជំរុញការវិនិយោគពីសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា និងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិក នៃគណៈកម្មាធិការចំនួនពីរ គឺគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក បានលើកឡើងអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាម៉េរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួន ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី