SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឌិត ទីណា ណែនាំឱ្យមន្ត្រីកសិកម្មឃុំ ស្នើសុំការគាំទ្របន្ថែមពីក្រសួងក្នុងករណីចាំបាច់ ដើម្បីបង្កើនជំនឿទុកចិត្តដល់កសិករ


ឯកឧត្តម ឌិត ទីណា ណែនាំឱ្យមន្ត្រីកសិកម្មឃុំ ស្នើសុំការគាំទ្របន្ថែមពីក្រសួងក្នុងករណីចាំបាច់ ដើម្បីបង្កើនជំនឿទុកចិត្តដល់កសិករ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់មន្ត្រីកសិកម្មឃុំ ស្នើសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួងក្នុងករណីចាំបាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ ដើម្បីបង្កើនជំនឿទុកចិត្តដល់កសិករ ក្នុងការធានានូវគុណភាព និងប្រសិទ្ធភាពក្នុងការស្វែងរកដំណោះស្រាយ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងដូចច្នេះ ក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងជំនួបសំណេះសំណាល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា លើកឡើងថាក្រៅលើការជួយវិភាគសេដ្ឋកិច្ច និងគណនាថ្លៃដើមផលិតដល់កសិករ ក្នុងនាមជាមន្រ្តីកសិកម្មឃុំ ត្រូវព្យាយាមពន្យល់ប្រជាកសិករឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលើទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» និងចូលរួមលើកទឹកចិត្តកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើនថែមទៀត ខណៈដែលក្រសួង នឹងបន្តខិតខំអនុវត្តយន្តការរក្សាលំនឹងតម្លៃកសិផលសំខាន់ៗក្នុងតម្លៃសមរម្យជូនកសិករ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម កំពុងត្រៀមជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៣៥០នាក់ បន្ថែមលើមន្ត្រីកសិកម្មឃុំ ដែលមានមានស្រាប់ចំនួន ១ ២៥០នាក់ ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម និងទីផ្សារជូនបងប្អូនកសិករ។ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏បានលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី