2025-04-22
ទូច សូរិយា
2025-04-22
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ស្នើឱ្យអ្នកជំនាញនៃប្រទេសកម្ពុជា-កូរ៉េ សិក្សារួមគ្នា ស្វែងរកវិធីសាស្រ្ត ដើម្បីជួយកុំឱ្យកម្ពុជា ជាប់ក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមការចុះផ្សាយរបស់ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាអំពីការអរភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្ម និងសេវាសុខាភិបាលជាមួយសាស្រ្តាចារ្យ Hyun-Hoon Lee ប្រធាន THE 4TH WAY INSTITUTE និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជាតិ Kangwon របស់ប្រទេសកូរ៉េ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ដើម្បីឱ្យការអភិវឌ្ឍប្រទេស មានភាពធន់ និងប្រកបដោយបរិយាបន្ន គឺគួរយកចិត្តទុកដាក់លើសសរស្តម្ភប្រាំគឺ ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច សុខាមាលភាពសង្គម វប្បធម៌ និងចីរភាពបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងសាស្រ្តាចារ្យ Hyun-Hoon Lee បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសផ្សេងៗ និងសេវាសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបន្តថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ បានពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ពិសេសសម្រេចបានទំហំពាណិជ្ជកម្មខ្ពស់បំផុតដល់ជាង ១ពាន់លានដុល្លារកាលឆ្នាំ២០២២ និង ៧២៦លានដុល្លារក្នុងឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី