2025-09-26
ទូច សូរិយា
2025-09-26
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣ ០០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែម។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាកន្លងមក។
ឯកឧត្តម ហួត ហាក់ ក៏បានបញ្ជាកថាសំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការណ៍របស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី