2025-08-17
ទូច សូរិយា
2025-08-17
ទូច សូរិយា
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម(SMEs) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ ការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព និងជាពិសេស ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលា ស្តីពី «ខ្សែច្រវាក់តម្លៃបៃតង - វិធីសាស្រ្តជាក់ស្តែងក្នុងការកាត់បន្ថយកាបូនរបស់សហគ្រាសធុនតូចនិងមធ្យម និងពង្រឹងភាពធន់នឹងអាកាសធាតុ» ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធអំពីគោលនយោបាយ គំនិតផ្តួចផ្តើម បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយកាបូន ក៏ដូចតួនាទីសំខាន់របស់គ្រប់ភាគីពាក់ព័ន្ធ។
សិក្ខាសាលានេះ មានគោលបំណងគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈការធ្វើបទបង្ហាញនិងកិច្ចពិភាក្សារបស់វាគ្មិនមកពីធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន ធនាគារកណ្តាលម៉ាឡេស៊ី ADB និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងតំណាងសហគ្រាសធុនតូចនិងមធ្យម សរុបប្រមាណ ១២០រូបផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី