SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំឱ្យសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ បង្កើត Logo ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមលើទីផ្សារ  


ឯកឧត្តម អ៊ុន ចាន់ដា ណែនាំឱ្យសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ បង្កើត Logo ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមលើទីផ្សារ  
ពាណិជ្ជកម្ម

2026-05-08

ទូច សូរិយា

ពាណិជ្ជកម្ម

2026-05-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ រួបរួមគ្នាបង្កើតបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម Çទុរេនស្ទឹងត្រង់È ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមនៅលើទីផ្សារ។

ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ អភិបាលខេត្តកំពង់ចាម ណែនាំដល់ក្រុមសហគមន៍ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើត Logo ដែលមានការប្រើប្រាស់ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។

ក្នុងជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែងនៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ ទោះបីកន្លងមកមានអ្នកយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។ ក្នុងនោះ សហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី