SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក៖ ការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ជួយឱ្យសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២៤


ធនាគារពិភពលោក៖ ការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ជួយឱ្យសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងដោយសារការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ បើទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវគេបានរំពឹងថា នឹងប្រសើរឡើងពីកម្រិត៥,៦% ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងពីកម្រិត៦,១% នៅឆ្នាំ២០២៥ និង៦,៤% ក្នុងឆ្នាំ២០២៦ ព្រោះការនាំចេញក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃវិស័យទេសចរណ៍។

រយៈពេល៣ខែ នៃឆ្នាំ២០២៤ មានភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនឡើង ដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ រីឯការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជាវិញ បានងើបឡើងគួរឱ្យកត់សម្គាល់ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។ លើសពីនេះ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ ធនាគារពិភពលោក បានឱ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាម៉េរិក។

ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ច លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា៖ «កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុ។ កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែង តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ ដោយវិនិយោគលើការអប់រំកុមារតូចនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឱ្យការបែងចែកធនធានកាន់តែមានសមធម៌»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី