SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុប ប្រមាណ ២២,១៦ លានដុល្លារ


ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុប ប្រមាណ ២២,១៦ លានដុល្លារ
A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុបសមមូលនឹងប្រមាណ ២២,១៦ លានដុល្លារ មានកំណើន ៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលចុះផ្សាយ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ចំណូលសរុបដែលមានទំហំទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារ នេះទទួលបានពីប្រភពសំខាន់ៗ ដូចជា វិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជន និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគ គាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ៥លានដុល្លារ តាមតម្រូវការ របស់មន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្តល់ជូន តាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

#SMENews

#មូលនិធិគន្ធបុប្ផាកម្ពុជា


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599