SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគមន៍កសិកម្មទំនើបនៅបន្ទាយមានជ័យ គ្រោងផលិតពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល លើផ្ទៃដីប្រមាណ ៣ពាន់ហិកតា


សហគមន៍កសិកម្មទំនើបនៅបន្ទាយមានជ័យ គ្រោងផលិតពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល លើផ្ទៃដីប្រមាណ ៣ពាន់ហិកតា
A+ A-

ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវ «ព្រះនេត្យព្រះមានជ័យ» នៅខេត្តបន្ទាយមានជ័យ គ្រោងផលិតពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល លើផ្ទៃដីប្រមាណ ៣ពាន់ហិកតា និងក្នុងតម្លៃពិសេសលើសពីថ្លៃទីផ្សារ ព្រមទាំងមានចុះកិច្ចសន្យាទុកជាមុន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា សហគមន៍កសិកម្មទំនើបដំណាំស្រូវ «ព្រះនេត្យព្រះមានជ័យ» នេះផងដែរ បានកើនឡើងសមាជិកដល់ជិត ៣០០គ្រួសារ បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា។ ឯកឧត្តមអ្នកនាំពាក្យកសិកម្ម លើកឡើងដូច្នេះថា៖ «ខ្ញុំ ពិតជាសប្បាយចិត្ត ដែលឃើញកសិករកាន់តែច្រើន ចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងស្ម័គ្រចិត្តចូលរួមកាន់តែបានទូលំទូលាយ»។

ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងធ្វើឱ្យប្រជាកសិករអាចការពារខ្លួនពីបញ្ហាឡើងចុះ នៃថ្លៃទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងទទួលបានដើមទុនសម្រាប់ការបង្កបង្កើនផលពេញមួយរដូវ។ ចំពោះក្រុមការងារ នៃក្រសួងកសិកម្ម គឺត្រៀមខ្លួនរួចជាស្រេចដើម្បីចងក្រង និងបង្កើតជាសហគមន៍កសិកម្មទំនើបជូនដល់បងប្អូនកសិករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី