2025-08-02
ទូច សូរិយា
2025-08-02
ទូច សូរិយា
ភ្នំពេញ៖ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន ស្នើសុំឱ្យមានកិច្ចសហការជាមួយក្លិបធុរកិច្ចម៉ាកាទី ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងហ្វីលីពីន តាមរយៈការរៀបចំវេទិកាផ្គូរផ្គងធុរជននិងធុរជន ពិសេសនៅពេលដែលហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកស្រី អេង សុវណ្ណជីតា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិលបាលកម្ពុជា ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើនឡើងនូវបរិយាកាសធុរកិច្ចវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង និងរបបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
ក្នុងកិច្ចប្រជុំនេះ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី បានបង្ហាញកិច្ចសហការជាមួយលោកស្រីអនុព័ន្ធពាណិជ្ជកម្ម សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលដែលហ្វីលីពីធ្វើជាប្រធានម្ចាស់ផ្ទះអាស៊ាន។ សូមជម្រាបថា ក្លិបធុរកិច្ចម៉ាកាទីជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ក្នុងគោលបំណងបង្កើតភាពប្រកួតប្រជែងរបស់ហ្វីលីពីន បង្កើតបរិយាកាសធុរកិច្ចល្អសម្រាប់បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនហ្វីលីពីន ដោយធ្វើការជាមួយអាជីវកម្ម រដ្ឋាភិបាល និងដៃគូផ្សេងទៀត៕
នាំមកជូនដោយ