2025-05-24
គន ម៉េងហុង
2025-05-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្ត និងគាំទ្រឱ្យកសិដ្ឋានចិញ្ចឹមត្រីប្រា និងការកែឆ្នៃត្រីឆ្អើររបស់អ្នកស្រី ឆែម សិរីនាថ ស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បន្តប្រកបមុខរបរវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ពិសេសចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ឃុន សាវឿន ក៏បានណែនាំអំពីបច្ចេកទេសចិញ្ចឹមត្រី តាមលក្ខណៈបច្ចេកទេស និងបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម លើដំណើរការកាត់បន្ថយថ្លៃដើមផលិត ចំណាយដើមទុនតិច ព្រមទាំងបញ្ជាក់អំពីសារសំខាន់នៃការចងក្រងបណ្តុំវារីវប្បករ ឬអ្នកចិញ្ចឹមវារីសត្វ និងផ្សព្វផ្សាយនូវព័ត៌មានទីតាំងបន្សាំកូនត្រីពូជដែលមានគុណភាពល្អ និងឆាប់លូតលាស់ដល់ម្ចាស់កសិដ្ឋាន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានណែនាំមន្ត្រីជំនាញ បន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្របច្ចេកទេស និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់អ្នកស្រី ឆែម សិរីនាថ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យទិន្នផលកើនឡើង និងទទួលបានប្រាក់ចំណេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី