2025-06-20
ទូច សូរិយា
2025-06-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវឱ្យសហភាពអឺរ៉ុបគាំទ្រកម្ពុជាបន្ថែមក្នុងវិស័យដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ពិសេសពាក់ព័ន្ធនឹងលក្ខណ្ឌតម្រូវទីផ្សារ និងបទប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញផលិតភាព ភាពប្រកួតប្រជែង និងសមត្ថភាពរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មធុនធំ។
ក្នុងកិច្ចប្រជុំបច្ចេកទេសជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធីអនាគតរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។
ជាមួយគ្នានេះ គម្រោងសំខាន់មួយរបស់ Team Europe ដែលត្រូវបានរំលេចជាសមិទ្ធផលជោគជ័យក្នុងកិច្ចប្រជុំនេះ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែលគាំទ្រដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹងការវិនិយោគរួមរបស់សហភាពអឺរ៉ុបជាង ៦០០លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣ គម្រោងនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អបណ្តាញប្រវែងជាង ៥.០០០ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០០.០០០ តំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី