2023-10-26
SME News
2023-10-26
SME News
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល និងប្រធានក្រុមប្រឹក្សាភិបាល EU-ABC បានពិភាក្សាគ្នាពីការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានច្បាប់ តម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។
ក្នុងជំនួបពិភាក្សាពីការវិនិយោគជាមួយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តដល់ក្រុមប្រឹក្សាធុរកិច្ច EU-ABC ពិនិត្យលើកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគនៅកម្ពុជាកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានលើកពីកិច្ចសហប្រតិបត្តិការវិនិយោគនោះ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូល នៅក្នុងប្រទេសកម្ពុជា, ការកសាងសមត្ថភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋមផងដែរ។ បន្ថែមពីនេះ គឺទាក់ទងនឹងការគ្រប់គ្រង និងបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង ព្រមទាំងជំរុញការវិនិយោគមន្ទីរពេទ្យអន្តរជាតិរបស់សហភាពអឺរ៉ុប ដែលមានស្តង់ដារ និងបច្ចេកវិទ្យាទំនើប ស្របតាមតម្រូវការសុខភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវា និងដើម្បីបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រដល់គ្រូពេទ្យកម្ពុជា។
ជំនួបនៅទីស្តីការក្រសួងសុខាភិបាលជាមួយនឹងក្រុមប្រឹក្សាភិបាល EU-ABC ដែលមានប្រធាននិងតំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣ ចូលរួមផងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ក៏បានលើកឡើងពីការវិនិយោគរបស់ EU-ABC ក្នុងវិស័យសុខាភិបាលនាពេលកន្លងមកផងដែរ។ ការវិនិយោគទាំងនោះ មានការចុះបញ្ជិកាសម្ភារបរិក្ខារពេទ្យ ឱសថ និង វ៉ាក់សាំង ដែលបាននិងកំពុងចរាចរណ៍ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ច EU-ABC ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី