2025-10-04
ទូច សូរិយា
2025-10-04
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត។
ការចុះ MoU នេះ មានគោលបំណងបង្កើន និងពង្រឹងសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវវិស័យរ៉ែ ថាមពល និងប្រេងកាត ក្នុងស្មារតីសហការទទួលខុសត្រូវ បំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ឆ្ពោះទៅមុខឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការចុះ MoU នេះ ជាការបង្ហាញនូវទឹកចិត្តរបស់អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យរ៉ែនិងថាមពល នឹងជាការបន្តនូវទំនាក់ទំនង និងឱកាសសម្រាប់និស្សិតក៏ដូចជាសាស្ត្រាចារ្យ ក្នុងការសិក្សាស្រាវជ្រាវ និងចុះកម្មសិក្សា សំដៅពង្រីកនូវឱកាសបន្ថែមសម្រាប់កិច្ចសហការរវាងក្រសួងនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ពេលប្រទេសមួយមានប្រព័ន្ធអប់រំខ្លាំង នឹងមានថាមពលបង្កើត និងទាក់ទាញមនុស្សមានទេពកោសល្យ សមត្ថភាពកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេស ហើយប្រទេសដែលអាចដឹកនាំឈានមុខលើវិស័យបច្ចេកវិទ្យា នឹងអាចជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិបានឆាប់រហ័ស៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី