2025-05-12
ឃី ភារៈ
2025-05-12
ឃី ភារៈ
ភ្នំពេញ៖ ការរៀបចំកន្លែងប្រមូលផ្តុំព័ត៌មានមួយកន្លែង (One-stop Shop) អំពីសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច មានសារសំខាន់ដែលផ្តល់ភាពងាយស្រួលដល់ធុរជនក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងសេវាគាំទ្រធុរកិច្ច ដើម្បីពិនិត្យ និងបំពេញអនុលោមភាពអាជីវកម្មរបស់ខ្លួនប្រកបដោយតម្លាភាព។
ជាមួយគ្នានេះ អាទិភាពជាយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ ផ្តោតសំខាន់លើការរៀបចំ និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មានអំពីសេវាអេឡិចត្រូនិកឱ្យបានទូលំទូលាយទៅដល់ធុរជន ឬអ្នកប្រើប្រាស់ប្រព័ន្ធ តាមរយៈការពង្រីកមុខងាររបស់ថ្នាលbusiness.gov.kh ដោយគិតគូរអំពីមុខងារគាំទ្រផ្សេងៗ ដើម្បីសម្រួលដល់ធុរជន និងអ្នកប្រើប្រាស់ក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងសេវាធុរកិច្ច។
ចំពោះ សិក្ខាសាលាបញ្ជ្រាបការយល់ដឹង ការបង្កើតឯកសារផ្សព្វផ្សាយសម្បូរបែបច្រើនប្រភេទ និងច្រើនទម្រង់ ព្រមទាំងការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា នឹងត្រូវអនុវត្តក្នុងគោលបំណងផ្តល់ព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវអំពីការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់ក្រសួង-ស្ថាប័ន៕
ប្រភពពី៖ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី