2025-04-23
ទូច សូរិយា
2025-04-23
ទូច សូរិយា
ភ្នំពេញ៖ មន្ទីរពេទ្យទូទៅ និងឯកទេសស្ដង់ដារលំដាប់ថ្នាក់ពិភពលោកនៅរាជធានីភ្នំពេញ ដែលមានឈ្មោះ «គម្រោងមន្ទីរពេទ្យកម្ពុជា» នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៦ ដែលមានទុនវិនិយោគចំនួន ៣០០លានដុល្លារ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាព ការទទួលបាននូវសេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា។
ម្ចាស់ភាគហ៊ុន ដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរនេះ រួមមាន៖ ១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចំនួន២៣%, ២. លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%, ៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន២៣%។
៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ចំនួន១០%, ៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ចំនួន៦%, ៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ចំនួន៥%, ៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស ចំនួន៥% និង៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី ចំនួន៥%។
គម្រោងសុខាភិបាលនេះ នឹងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួមក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅ ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ជាមួយស្មារតី យកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ តែជាសញ្ញានៃទំនុកចិត្តលើអនាគតនៃកម្ពុជា ដែលមានការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង។ ការបោះទុនសហការរួមគ្នានេះ គឺបញ្ជាក់ច្បាស់ពីការប្ដេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី