SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-សិង្ហបុរី ឯកភាពបន្តពង្រឹងកិច្ចសហការទ្វេភាគី លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងថាមពល បន្ថែម


កម្ពុជា-សិង្ហបុរី ឯកភាពបន្តពង្រឹងកិច្ចសហការទ្វេភាគី លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងថាមពល បន្ថែម
ធនាគារ-ហិរញ្ញវត្ថុ

2025-07-03

គន ម៉េងហុង

ធនាគារ-ហិរញ្ញវត្ថុ

2025-07-03

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម និយោគ និងហិរញ្ញវត្ថុ ការពារជាតិ និងសន្តិសុខ កសិកម្ម សន្តិសុខស្បៀង និងថាមពល និងការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ បន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម Lawrence Wong បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែង និងរឹងមាំរវាង ប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ ក្នុងក្របខណ្ឌពហុភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។

ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងស្វាគមន៍ចំពោះការរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ពិសេសការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ ជាដើម។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី