2025-07-31
គន ម៉េងហុង
2025-07-31
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។
គម្រោងវិនិយោគទាំងនេះ បានបោះទីតាំងវិនិយោគនៅខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងត្បូងឃ្មុំ និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ), វិស័យឧស្សាហកម្មចំនួន ៨គម្រោង មានដូចជា ផលិតសម្ភារកីទ្បា និងកាបូបដាក់សម្ភារកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ