2025-05-21
គន ម៉េងហុង
2025-05-21
គន ម៉េងហុង
ភ្នំពេញ៖ ការមកដល់តាមជើងហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុលដែលស្ថិតលើទ្វីបអឺរ៉ុប និងអាស៊ីមកកាន់កម្ពុជាលើកដំបូង នឹងមកដល់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនតួកគី និងបណ្តាប្រទេសម៉ូស្លីម។ នេះបើតាមការពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់តួកគីយ៉េប្រចាំកម្ពុជា។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ ក៏បានលើកឡើងពីការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាងកម្ពុជា និងតួកគី ដើម្បីទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្តោតលើការរៀបចំផែនការអនុវត្តជាក់ស្តែងពីជំនួបនានាជាមួយភាគីតួកគីយ៉េនាអំឡុងទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីអំឡុងខែមេសាកន្លងមកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី